គ្រូកម្ពុជាស្ដាយមិនបានប្រកួតមិត្តភាពមួយលើកទៀតមុន AFF Cup
លោក Ryu Hirose គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបង្ហើបថា មានគម្រោងរៀបចំការប្រកួតមិត្តភាពអន្តរជាតិមួយប្រកួតទៀតមុន AFF Cup 2022 ចូលមកដល់ តែមិនបានដូចគម្រោង។ តែយ៉ាងណា មិនមានការលម្អិតពីហេតុផលឡើយ។
គិតមកទល់ពេលនេះ ក្រុមគោព្រៃខៀវកម្ពុជាប្រកួតមិត្តភាពបានតែមួយលើកប៉ុណ្ណោះ ដោយចាញ់ម៉ាឡេស៊ី ៤ទល់នឹង០។
និយាយពីការប្រមូលផ្ដុំវិញ កម្ពុជាទើបចាប់ផ្ដើមនៅថ្ងៃទី០៦ ខែធ្នូ សប្ដាហ៍មុនប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្នុងការប្រកួត AFF Cup 2022 កម្ពុជាស្ថិតក្នុងពូល A ដោយត្រូវប៉ះថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី និងព្រុយណេ៕