សប្ដាហ៍នេះបានមើលលីគកំពូលនៅថ្ងៃពុធ
ការប្រកួត Cambodian Premier League ជុំទី៤ សប្តាហ៍នេះនឹងប្រកួតចំនួន២ថ្ងៃពោលគឺនៅថ្ងៃពុធ និងសៅរ៍ ទី១៦និង២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលនៅថ្ងៃពុធ មានការប្រកួតរវាង បឹងកេត ត្រូវទទួលស្វាគមន៍ ក្រុមភ្ញៀវ វិសាខា ចាប់ផ្តើមពីម៉ោង៣:៤៥នាទីរសៀលតទៅ នៅឯកីឡដ្ឋាន Cambodia Airways ។ រីឯមួយប្រកួតទៀតគឺ ក្រុមភ្នំពេញក្រោន ត្រូវទៅផ្ទះកំពូលតារាងគឺ ព្រះខ័នរាជស្វាយរៀង វេលាម៉ោង៦:៣០ល្ងាច នៅឯកីឡដ្ឋានស្វាយរៀង។
ការប្រកួតដែលធ្វើឡើងនៅថ្ងៃពុធនេះគឺដើម្បីបង្គ្រប់ប្រកួតដែលខកខានមួយសប្តាហ៍ដោយសារមានការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់អគ្គមហាសេនាបតីតេជោ ហ៊ុនសែន លើកទី១៦ រវាង ក្រុមបឹងកេត ទល់និង ក្រុមវិសាខា។
ចំណែកឯការប្រកួតនៅថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមវិសាខា ត្រូវទទួលស្វាគមន៍ ក្រុមបឹងកេត វិញម្តងនៅឯកីឡដ្ឋាន Prince និងមួយប្រកួតទៀត ក្រុមភ្នំពេញក្រោន ត្រូវតទល់ ក្រុមព្រះខ័នរាជស្វាយរៀង សាជាថ្មីនៅឯកីឡដ្ឋាន Smart RSN៕