កីឡាករថាយហ្គឺរ២រូបចាកចេញនៅដំណាច់រដូវកាលនេះ
ខ្សែការពារ កែវ សារ៉ាត់ និងខ្សែបម្រើ ចាន់ សុភា បានបង្ហើបពីការចាកចេញពីអង្គរថាយហ្គឺរ នាដំណាច់រដូវកាល២០២២ នេះ។
រដូវកាលនេះ អ្នកទាំង២មិនសូវបានបង្ហាញខ្លួនប៉ុន្មានទេក្រោមការដឹកនាំពីគ្រូបង្គោល Alistair Heath។
សារ៉ាត់ បានចូលរួមជាមួយអង្គរថាយហ្គឺរក្នុងរដូវកាល២០២០ ពីអាស៊ីអឺរ៉ុបយូណាយធីត។ ចំណែក ចាន់ សុភា ផ្លាស់ពីណាហ្គាវើលដ៍ទៅថាយហ្គឺរក្នុងរដូវកាល២០២១៕