Haaland ស៊ុតឲ្យ Man City ឈ្នះក្រុមចាស់ Dortmund
គ្រាប់បាល់បញ្ចូលទីពី Erling Haaland ក្នុងនាទី៨៤ បានផ្ដល់៣ពិន្ទុពេញដល់ Manchester City ក្នុងជ័យជម្នះលើក្រុមចាស់ Borussia Dortmund នៃការប្រកួត UEFA Champions League។
Jude Bellingham បានរកគ្រាប់បាល់បញ្ចូលទីឲ្យក្រុមមកពីអាល្លឺម៉ង់មុនក្នុងនាទី៥៦។ ប៉ុន្តែ John Stones បានទាត់ពីចម្ងាយយ៉ាងល្អឲ្យ Man City តាមស្មើនាទី៨០ មុន Haaland លើកជើងប៉ះបាល់ពី cross ដោយ Joao Cancelo។
Haaland មិនបានអបអរគ្រាប់ជ័យជម្នះនេះឡើយ ដោយគេបានបង្ហាញការគោរពដល់ក្លិបចាស់ Dortmund៕