លីគនារីកម្ពុជាអាចនឹងមានកីឡាការិនីបរទេសនៅរដូវកាលក្រោយ
ការប្រកួតជម្រើសជើងឯកនារីថ្នាក់ជាតិ រដូវកាល២០២២/២០៣ អាចនឹងមានការអនុញ្ញាតឱ្យក្រុមនីមួយៗមានកីឡាការិនីបរទេសចូលរួមដែរ។ នេះបើតាមការឲ្យដឹងពីដីលោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌានព្រីមៀលីគ តាមរយៈសារព័ត៌មានក្នុងស្រុកមួយ។
ទន្ទឹមនឹងនេះក៏មានកំណែទម្រង់ជាច្រើនទៀតដើម្បីធ្វើឲ្យបាល់ទាត់កម្ពុជាកាន់តែរីកចម្រើនប្រកបដោយគុណភាព។ យ៉ាងណា លោក Satoshi បញ្ជាក់ថា នេះគ្រាន់តែជាការពិភាក្សាក្នុងគម្រោងនៅឡើយ។ ប៉ុន្តែលោកក៏សង្ឃឹមថា វានឹងអាចចេញជារូបរាងដែរ។
គួរដឹងដែរថា លីគនារីកម្ពុជា២០២១/២០២២ត្រូវបានគ្រប់គ្រងតំណែងជើងឯកដោយក្រុមនារីភ្នំពេញក្រោន។ ដោយឡែកក្រុមនារីជម្រើសជាតិកម្ពុជាក៏បានចូលរួមការប្រកួតស៊ីហ្គេម និងជើងឯកអាស៊ីអាគ្នេយ៍ ឬ AFF Women Championship ដែរ ក្នុងឆ្នាំ២០២២ នេះ៕