Gary Neville ថា Man UTD លេងដូច U9
អតីតប្រធានក្រុម Manchester United លោក Gary Neville មិនបានលាក់លៀមភាពខកចិត្តរបស់លោកទេ ក្រោយបិសាចក្រហមចាញ់ Brentford ៤ទល់នឹង០ ក្នុងការប្រកួតសប្ដាហ៍ទី២នៃក្របខណ្ឌ Premier League។
“Man UTD លេងដូចក្រុម U9 អ៊ីចឹង។ ខ្ទេចខ្ទីអស់ហើយដោយសារ Brentford។ ខ្ញុំព្យាយាមរកចំណុចល្អដែរក្នុងវគ្គទី១ តែរកវាមិនឃើញ។ Ten Hag គ្មានអីត្រូវនិយាយ គ្មានអ្វីត្រូវធ្វើទេ។ នៅ Premier League ទាល់តែរឿង fitness បានសម្រេចការប្រកួតបាន។ Ten Hag អត់ដឹងពីរឿងហ្នឹង។ មើលៗ គ្រាន់តែ Lisandro Martinez ក៏មិនឈ្នះ Ben Mee ផង។” នេះជាការថ្លែងរបស់លោក Gary Neville។
បើគិតពីតម្លៃកីឡាករក្រុម Brentford ទាំងមូលតែ៥៥លានផោនទេ តែអាចឈ្នះ Man UTD ដែលមានកីឡាករថ្លៃខ្លួនសរុប៤២៤លានផោន។
នេះជាលើកទី១ហើយតាំងពីឆ្នាំ១៩៩២ ដែល Man UTD បញ្ចប់ជុំក្នុងបាតតារាង។ ការប្រកួតក្រោយពួកគេនឹងជួប Liverpool៕