វិសាខាបញ្ចប់ភាពមិនចាញ់របស់ស្វាយរៀង ខណៈគិរីវង់ឈ្នះលើកដំបូង
ទីបំផុតទៅ ព្រះខ័នរាជស្វាយរៀងបានស្គាល់បរាជ័យហើយក្នុងការប្រកួតក្របខណ្ឌ Cambodian Premier League រដូវកាល២០២២នេះ ដោយចាញ់ក្រុមភ្ញៀវ វិសាខា ដោយលទ្ធផល ០ទល់នឹង១ ដែលរកបានដោយ Paulo Victor។
ស្វាយរៀងជាក្រុមកំពូលតារាង និងមិនចាញ់សោះក្នុងការប្រកួតមុនៗ។
ចំណែកអ្វីគួរកត់សម្គាល់មួយទៀត គឺគិរីវង់សុខសែនជ័យ ទទួលបានជ័យជម្នះលើកដំបូង ក្នុងរដូវកាលនេះ ដោយឈ្នះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ១ទល់នឹង០។
លទ្ធផលផ្សេងៗទៀត ណាហ្គាវើលដ៍ចាញ់អង្គរថាយហ្គឺរ ០ទល់នឹង២ និងបឹងកេតឈ្នះភ្នំពេញក្រោន ២ទល់នឹង១៕