Real លក់ Jovic ឲ្យ Fiorentina ភ្ជាប់លក្ខខណ្ឌពិសេសមួយ
Luka Jovic បានចាកចេញពី Real Madrid ទៅចូលរួមជាមួយ Fiorentina លើកិច្ចសន្យា២ឆ្នាំ ភ្ជាប់ជាមួយជម្រើសបន្ត២ឆ្នាំទៀត។
ខ្សែប្រយុទ្ធជម្រើសជាតិស៊ែបត្រូវបាន Real Madrid ទិញពី Frankfurt កាលឆ្នាំ២០១៩ ក្នុងតម្លៃ៦០លានអឺរ៉ូ តែមិនបានជោគជ័យទេ ដោយគេរកបានតែ៣គ្រាប់ប៉ុណ្ណោះនៅ La Liga។
ក្នុងលក្ខខណ្ឌផ្ទេរនេះដែរ Real Madrid នឹងបាន៥០ភាគរយ ប្រសិនបើ Fiorentina លក់ Jovic ទៅក្លិបផ្សេង៕