Bruno ប្ដូរពាក់លេខ៨នៅ Man UTD
Bruno Fernandes នឹងពាក់លេខ៨នៅ Manchester United រដូវកាលក្រោយ បន្ទាប់ពីការចាកចេញរបស់ Juan Mata។
តាមពិតទៅ ខ្សែបម្រើព័រទុយហ្គាល់ខាងលើចង់ពាក់លេខ៨ហ្នឹងយូរមកហើយ តែដោយសារ Mata ពាក់ ទើបគេពាក់លេខ១៨ ពេលមកដល់ Man UTD ដំបូងក្នុងខែមករា ឆ្នាំ២០២០។
“ខ្ញុំលេងតំណែងលេខ៨ហ្នឹង៣ឆ្នាំហើយ។ ឪពុករបស់ខ្ញុំក៏ធ្លាប់ពាក់លេខហ្នឹងដែរ ហើយក៏ជាថ្ងៃកំណើតខ្ញុំទៀត។” នេះជាការបញ្ជាក់ពី Bruno។
Bruno បានពាក់លេខ៨នៅ Udinese, Sporting Lisbon និងជម្រើសជាតិព័រទុយហ្គាល់៕