Mourinho ដឹកនាំ Roma ឈ្នះជើងឯក Conference League
AS Roma បានក្លាយជាម្ចាស់ជើងឯក UEFA Conference League រដូវកាលទី១ ក្រោយឈ្នះ Feyenoord ១ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅរដ្ឋធានីទីរ៉ាណា ប្រទេសអាល់បានី ថ្ងៃពុធ ទី២៥ ខែឧសភា។
នេះក៏ជារដូវកាលដំបូងសម្រាប់លោក Jose Mourinho ក្នុងនាមជាគ្រូបង្គោល Roma ហើយគ្រាប់ជ័យជម្នះបានពីកីឡាករ Nicolo Zaniolo ក្នុងនាទី៣២។
ជ័យជម្នះខាងលើក៏មានន័យថា លោក Mourinho ជាគ្រូបង្វឹកទី១ដែលបានឈ្នះគ្រប់ពានរបស់ UEFA ពោល Champions League, Europa League និង តាំងពីនៅឈ្មោះពានចាស់ថា UEFA Cup។
បុរសជនជាតិព័រទុយហ្គាល់ទទួលបានជ័យជម្នះទាំង៥លើកពេលលោកឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានកម្រិតអឺរ៉ុបចំនួន៥ដងដែរ៕