អតីតខ្សែប្រយុទ្ធជម្រើសជាតិ ឃួន ឡាបូរ៉ាវី ផ្ដាំជាសារខ្លះៗដល់សិស្សប្អូនជំនាន់ក្រោយ
អតីតកីឡាករជម្រើសជាតិកម្ពុជា ឃួន ឡាបូរ៉ាវី បានផ្ដាំជាសារជូនដល់ក្មេងៗជំនាន់ក្រោយដែលស្រលាញ់បាល់ទាត់ ដោយបាននិយាយថា៖ “ ចង់លើកទឹកចិត្តឲ្យកីឡាករយុវជនយើងចំណាយពេលវេលាឲ្យច្រើនជាមួយបាល់ទាត់ ព្រោះក្នុងឆាកជីវិតរបស់យើង ពេលវេលាលេងបាល់ទាត់មិនវែងទេ យ៉ាងច្រើនត្រឹម១០ឆ្នាំ ឬ១០ឆ្នាំជាងតិចតួចប៉ុណ្ណឹង គឺអស់ហើយ។
អ៊ីចឹងក្នុងពេលហ្នឹង សូមធ្វើឲ្យពេលវេលា១០ឆ្នាំហ្នឹងឲ្យក្លាយជាការចងចាំដ៏ល្អបំផុតសម្រាប់យើង។ បន្ទាប់ពីចប់ពីហ្នឹងទៅ យើងអាចធ្វើអីផ្សេងបានច្រើនជាងហ្នឹង អ៊ីចឹងអំឡុងដែលយើងអាចលេងបានហ្នឹង សូមផ្ដោតលើការហ្វឹកហាត់ និងការប្រកួត ជាងការចំណាយពេលតែលើរឿងសប្បាយ ព្រោះចប់ពីអាជីពបាល់ទាត់ហ្នឹង យើងអាចធ្វើអ្វីក៏បានដែរ”។
-Monsoon-