អង្គរថាយហ្គឺរបញ្ជាក់ពីស្ថានភាពរបួសរបស់ខ្សែការពារ Soh Narita
អង្គរថាយហ្គឺរ បានបញ្ជាក់ពីស្ថានភាពរបួសរបស់ខ្សែការពារ Soh Narita ដែលបានរងរបួសភ្លាត់ឆ្អឹងត្រង់ផ្នែកស្មា កាលពីប្រកួតទល់នឹង ភ្នំពេញក្រោន នៅវគ្គទីពីរ ហើយបានផ្លាស់ប្ដូរចេញភ្លាមៗ និងបានបញ្ជូនទៅពិនិត្យព្យាបាលក្រោយចប់ការប្រកួត។
អង្គរថាយហ្គឺរបានស្រង់សម្ដីគ្រូបង្វឹកផ្នែកកាយសសម្បទារបស់ក្លិប គឺ លោក Miron Oliver ថា “៖Soh មានសំណាងនៅក្នុងគ្រោះថ្នាក់។ ក្នុងអំឡុងពេលមានការភ្លាត់ឆ្នឹងស្មារបស់គាត់ គឺមិនមានសរសៃចងធំណាមួយត្រូវបានរងរបួស ឬរហែកដោយផ្ទាល់នោះទេ។ យើងកំពុងធ្វើការទៅលើការការអភិវឌ្ឍទៅលើសកម្មភាពចលនា និងធ្វើអោយប្រសើរឡើងនូវលំនឹងស្មារបស់គាត់។ គាត់បានបន្ថយការឈឺចាប់បានយ៉ាងឆាប់រហ័ស ជាមួយនឹងលំហាត់ប្រាណត្រឹមត្រូវ និងការព្យាបាលដំណាក់កាលដំបូង។ Soh នឹងទទួលបានហ្វឹកហាត់ [ជាមួយក្រុម] ពេញលេញនៅសប្ដាហ៍ក្រោយ និងមានឈ្មោះក្នុងបញ្ជីពេលប្រកួតក្នុងដីប៉ះជាមួយទ័ព។”
គួរដឹងដែរថា Soh Narita បានចូលរួមជាមួយអង្គរថាយហ្គឺរ ក្នុងរដូវកាល២០២២ នេះ។