ឡេង ណូរ៉ា ព្រួយបារម្ភពីបញ្ហាចង្កេះរបស់ខ្លួន
ខ្សែការពារ U23 កម្ពុជា ឡេង ណូរ៉ា ព្រួយបារម្ភពីការមិនអាចចូលលេងក្នុងការប្រកួតបន្ទាប់ក្នុងព្រឹត្តិការណ៍ AFF U23 Championship 2022 ដោយសារតែបញ្ហាចង្កេះ។
គេត្រូវបានប្ដូរចេញក្នុងនាទី៣២ក្នុងជំនួបជាមួយ U23 ហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ជំនួសដោយសឿត បារាំង។
កីឡាករមកពីក្លិបវិសាខាប្រាប់ថា មានបញ្ហាចង្កេះតាំងពីចប់ប្រកួតដំបូង តែគេនៅទ្រាំហ្វឹកហាត់ និងលេងប្រកួតទី២ថែមទៀត។ គេថា ត្រូវសម្រាក២ថ្ងៃទៀតទើបធូរស្រាល១០០ភាគរយ។
យុវជនកូនកាត់ខ្មែរហ្គាណាទទូចថា មិនចង់សម្រាកប៉ុន្មានទេ ព្រោះស្ដាយឱកាសដែលខិតខំ។
គួរដឹងដែរថា U23 កម្ពុជាត្រូវបិទចែកពូលតទល់ទីម័រខាងកើត នៅថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ៕