David Moyes ថា អាកប្បកិរិយាមិនល្អរបស់ខ្សែការពារ Kurt Zouma មិនប៉ះបាល់ដល់ទម្រង់ក្រុមឡើយ
លោក David Moyes គ្រូបង្គោលក្រុម West Ham United ថា អាកប្បកិរិយាមិនល្អរបស់ខ្សែការពារ Kurt Zouma មិនជះផលប៉ះពាល់ដល់រឿងល្អៗ និងការងារជាក្រុមយ៉ាងល្អអំឡុងការប្រកួតឡើយ។
កាលពីសប្តាហ៍មុន កីឡាករសញ្ជាតិបារាំង ទទួលរងការរិះគន់យ៉ាងខ្លាំងក្រោយឃ្លីបវីដេអូមួយ បង្ហោះលើបណ្តាញសង្គមបង្ហាញថា រូបគេប្រើហិង្សាលើសត្វឆ្មាចិញ្ចឹម។ រឿងនេះធ្វើអោយ West Ham ពិន័យ Kurt Zouma ជាទឹកប្រាក់ប្រមាណ៣៧០,០០០ដុលា្លរផងដែរ។ បើទោះអាកប្បកិរិយារបស់ Kurt Zouma ពិបាកទទួលយកបាន ប៉ុន្តែរូបគេនៅតែត្រូវលោក Moyes ដាក់ឈ្មោះប្រកួតទល់ជាមួយក្រុម Watford និង Leicester City។
ជុំវិញរឿងនេះ គ្រូបង្គោលវ័យ៥៨ឆ្នាំបានថ្លែងថា “យើងមិនបណ្តោយឱ្យរឿងមិនល្អក្លាយជាផលប៉ះពាលដល់ការងារក្រុមទាំងមូលឡើយ។ ធម្មតាកីឡាករបានបង្កើតកំហុស តែយើង គួរតែមានការលើកលែង និងពន្យល់កីឡាករឱ្យចេះទទួលខុសត្រូវនូវលើកំហុសទាំងអស់នោះ។
-Monsoon-