កីឡាករ U23 មីយ៉ាន់ម៉ាវិជ្ជមានកូវីដ១៩ដល់ទៅ២១នាក់
ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម២៣ឆ្នាំបានដកខ្លួនពី AFF U23 Championship 2022 ភ្លាមៗតែម្ដង។
តាមពិតទៅ ពួកគេត្រូវប្រកួតនៅកីឡដ្ឋានព្រីនស៍ ថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ នេះតែម្ដង។ ការដកខ្លួននេះត្រូវបានការណ៍ថា ពាក់ព័ន្ធនឹងការតេស្ដឃើញកូវីដ១៩។ សហព័ន្ធបាល់ទាត់អាស៊ានក៏បានប្រកាសជាផ្លូវការហើយដែរ។ ក្នុងនោះ កីឡាករ U23 មីយ៉ាន់ម៉ាវិជ្ជមានកូវីដ១៩ដល់ទៅ២១នាក់។
មីយ៉ាន់ម៉ា ក្លាយជាក្រុមទី២នៅពូល B បន្ទាប់ពីឥណ្ឌូនេស៊ី ដែលដកខ្លួនដែរ។ គណៈកម្មការក៏នឹងត្រូវរៀបចំកាលវិភាគជាថ្មីដូចគ្នា៕