Havertz ជាកីឡាករទី២ដែលរកបានគ្រាប់ឈ្នះទាំងផ្ដាច់ព្រ័ត្រ UCL និង Club World Cup
Chelsea បានក្លាយជាម្ចាស់ជើងឯក FIFA Club World Cup 2021 ក្រោយយកឈ្នះ Palmeiras របស់ប្រេស៊ីលក្នុងវគ្គផ្ដាច់ព្រ័ត្រ។
Romelu Lukaku តែតបញ្ចូលទីឲ្យតោខៀវនាំមុខក្នុងនាទី៥៥ តែ Palmeiras តាមស្មើវិញនៅ៩នាទីក្រោយមកពីការទាត់ពិន័យ១១ម៉ែត្រដោយ Cavalcante Veiga។
លទ្ធផលស្មើគ្នា១ទល់នឹង១បន្តដល់ចប់៩០នាទី ក៏ឈានដល់ម៉ោងបន្ថែម extra time។ Kai Havertz បានទាត់បញ្ចូលទីគ្រាប់ជ័យជម្នះដោយបាល់ពិន័យ១១ម៉ែត្រ។
Havertz បានក្លាយជាកីឡាករទី២បន្ទាប់ពី Lionel Messi ដែលរកបានគ្រាប់ឈ្នះទាំងផ្ដាច់ព្រ័ត្រ UEFA Champions League និង FIFA Club World Cup៕