កីឡាដ្ឋានដ៏ធំរបស់ Barca មួយនេះត្រៀមប្ដូរឈ្មោះហើយ
ក្លិប Barcelona បានត្រៀមប្ដូរឈ្មោះកីឡដ្ឋាន Camp Nou របស់ខ្លួនទៅជាឈ្មោះតាមកិច្ចសន្យារបស់ក្រុមហ៊ុន Spotify ចង់បាន។
Spotify ដែលជាក្រុមហ៊ុនកម្មវិធីស្តាប់ចម្រៀងជួរមុខលើពិភពលោកដោយមានលោក Daniel Ek ជាម្ចាស់ក្រុមហ៊ុន បានចូលខ្លួនមកធ្វើជាអ្នកឧបត្ថម្ភធំរបស់ក្លិបអ្នកមានបុណ្យ ដោយគេរំពឹងទុកថា Barcelona នឹងដកស្លាកផ្សាយពាណិជ្ជកម្ម Rakuten ចេញនិងដាក់ Spotify ជំនួសនៅរដូវកាលក្រោយនេះ។ យ៉ាងណាមិញ Spotify ក៏ចង់ឲ្យ Barcelona ប្ដូរឈ្មោះកីឡដ្ឋានឲ្យមានពាក្យរបស់ក្រុមហ៊ុនខ្លួនក្នុងនោះ អាចដាក់ថា Camp Nou Spotify ។
មានការរាយការណ៍ថា Spotify បានចុះកិច្ចព្រមព្រៀងជាមួយ Barcelona នេះក្នុងទំហំទឹកប្រាក់ប្រមាណ២៨០លានអឺរ៉ូក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ។ ក្រៅពីការផ្លាស់ប្តូរឈ្មោះកីឡដ្ឋានហើយ នៅលើឯកសណ្ឋានទាំងក្រុមកីឡាករ និង ក្រុមកីឡាការិនី Barcelona ក៏នឹងមានរូបឡូហ្កូ Spotifyផងដែរ។
គួរបញ្ជាក់ផងដែរថា កីឡដ្ឋាន Camp Nou បានសាងសង់ឡើងតាំងពីឆ្នាំ១៩៥៧ ដោយអាចផ្ទុកអ្នកទស្សនាចំនួន ៩៩៣៥៤នាក់ និងបានក្លាយជាកីឡដ្ឋានធំបំផុតមួយនៅអេស្ប៉ាញនិងអឺរ៉ុប៕
-Monsoon-