Bergwijn ស៊ុតចូលនាទី៩០+៥ និង៩០+៧ ឲ្យ Spurs វាយបកឈ្នះ Leicester
Leicester City បាននាំមុខ Tottenham Hotspur ២ទល់នឹង១ រហូតដល់នាទី៩០+៤។ ផ្ទុយទៅវិញ នាទី៩០+៥ និង៩០+៧ Steven Bergwijn បានទាត់បញ្ចូលទី២គ្រាប់ឲ្យក្រុមភ្ញៀវ Spurs យកឈ្នះវិញ២ទល់នឹង៣ក្នុងការប្រកួត Premier League។
Paston Daka បានទាត់បញ្ចូលទីឲ្យក្រុមម្ចាស់ផ្ទះ Leicester នាំមុខមុនក្នុងនាទី២៤។ Harry Kane ទាត់តាមស្មើវិញនាទី៧៦ មុន James Maddison ស៊ុតឲ្យក្រុមលោក Brendan Rodgers នាំមុខសាជាថ្មី។
ផ្ទុយទៅវិញ Steven Bergwijn ដាក់២គ្រាប់ចុងម៉ោងផ្ដល់ជ័យជម្នះដល់ក្រុមលោក Antoino Conte។
ជ័យជម្នះនេះបានរុញ Spurs ទៅលេខ៥ មាន៣៦ពិន្ទុ និងរុញ Arsenal ទៅលេខ៦វិញ៕