Everton បញ្ចប់តំណែងអ្នកចាត់ការ Benitez
លោក Rafael Benitez ត្រូវបានបញ្ចប់តំណែងជាអ្នកចាត់ការ Everton នៅថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ នេះ។
ការបញ្ចប់តំណែងនេះបន្ទាប់ពីក្រុមរហស្សនាមស្ករគ្រាប់ចាញ់ Norwich City ២ទល់នឹង១ ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី១៥ ខែមករា។
Everton ស្ថិតនៅលេខ១៥ ពីលើតំបន់កាត់ចោលតែ៦ពិន្ទុ ហើយគិតត្រឹម១៣ប្រកួត ពួកគេចាញ់ដល់ទៅ៩ប្រកួតបាត់ទៅហើយ៕