
West Ham United ប្រមូលបានកីឡាករម្នាក់ទៀតពីអេស្ប៉ាញដោយមិនអស់តម្លៃខ្លួន
ញញួរយក្ស West Ham United បានប្រកាសជាផ្លូវការដែលបានចរចារសំរេចក្នុងការនាំយកអ្នកចាំទីជនជាតិអេស៉្បាញ Roberto មករួមក្លឹបចាប់ពីពេលនេះតទៅ។
អ្នកចាំទីវ័យ ៣៣រូបនេះបានផុតកុងត្រាជាមួយក្លឹប Espanyol នៅបំណាច់រដូវកាលនេះ ហើយក៏ត្រូវក្លឹបបាល់ទាត់ West Ham ទាក់ទាញបានសំរេចក្នុងលក្ខ័ណ្ឌ Free Transfer និងចុះកុងត្រារយៈពេល២ឆ្នាំជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏។
ការមកដល់របស់អ្នកចាំទី Roberto ក៏ជាសញ្ជាវិជ្ជមានរបស់ក្លឹបមួយដែរ ក្រោយពេលដែលពួកគេប្រមូលបានកីឡាករសំខាន់ៗមួយចំនួនដូចជា Adrian, Samir Nasri និង Adny Carroll។
យ៉ាងណាក៏ដោយក៏អ្នកចាំទីជនជាតិអេស្ប៉ាញរូបនេះនិងត្រូវប្រជែងជាមួយអ្នកចាំទីជនជាតិប៉ូឡូញ Lukasz Fabianski ក្នុងការយកតំណែងជាអ្នកចាំទីជំរើសដំបូង១១នាក់នៅរដូវកាលក្រោយដែរ៕