Cancelo រងរបួសក្នុងហេតុការណ៍ចោរប្លន់
Joao Cancelo កូដស្ដាំរបស់ Manchester City បានរងរបួសរយៈចិញ្ចើមស្ដាំ ដោយសារតែព្យាយាមប្រយុទ្ធជាមួយក្រុមចោរពេលចូលប្លន់គ្រួសាររបស់គេ។នេះបើតាមការផុសលើបណ្ដាញសង្គម Instagram របស់កីឡាករវ័យ២៨ឆ្នាំ។
“ជាអកុសលថ្ងៃនេះខ្ញុំត្រូវបានជនអន្ធពាល៤រូបធ្វើបាបខ្ញុំ និងគ្រួសាររបស់ខ្ញុំ។ ពេលអ្នកព្យាយាមតដៃ នេះហើយជាលទ្ធផល។ ពួកគេបានប្លន់យកគ្រឿងអលង្ការ និងបានបន្សល់ទុកស្នាមបែបនេះ។”
យ៉ាងណា ប្រភពពី BBC ដែលចេញផ្សាយនៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១នេះមិនបានបញ្ជាក់ពីចំនួននៃការបាត់បង់ទេ។
Cancelo ជាកម្លាំងស្នូលរបស់ Man City និងរួមចំណែកឲ្យក្រុមមេឃខៀវឈរកំពូលតារាង Premier League។ គេជាប់ក្នុង Professional Footballers’ Association Premier League Team of the Season ប្រចាំរដូវកាល២០២០/២០២១។ គេផ្លាស់ពី Juventus ទៅ Eitihad Stadium ក្នុងខែសីហា ឆ្នាំ២០១៩ តម្លៃ៦០លានផោន។
កាលអាយុ១៨ឆ្នាំ Cancelo បានបាត់បង់ម្ដាយក្នុងគ្រោះថ្នាក់ចរាចរណ៍។
Manchester City ថ្លែងថា កំពុងជួយ Cancelo សហការជាមួយសមត្ថកិច្ចដើម្បីវែកមុខជនល្មើស៕