បឺត សង្ឃឹម អន់ចិត្តជាមួយគ្រូពេទ្យដែលមិនសូវយកចិត្តទុកដាក់ដល់កីឡាករ
បន្ទាប់ពីគុនខ្មែរ បឺត សង្ឃឹម បានរបូតខ្សែក្រវាត់ឲ្យទៅអ្នកលេងរន្ទះជើងមុខសេដ អេលីត ចំរើន កាលពីថ្ងៃមិញនេះ បានធ្វើឲ្យរូបគេមានអារម្មណ៍មិនសប្បាយចិត្ត ស្របពេលដែលរូបគេមានអារម្មណ៍អន់ចិត្តខ្លាំងចំពោះគ្រូពេទ្យដែលមិនយកចិត្តទុកដាក់ដល់កីឡាករដែលកំពុងមានរបួសដៃ។
ក្នុងវីដេអូមួយដែលបានបង្ហោះនៅលើផេកផ្លូវការរបស់លោក សេន ប៊ុនថេន ដោយ បឺត សង្ឃឹមបាននិយាយរៀបរាប់ថា៖ រូបគេមានការឈឺចិត្តនៅរឿងមួយដែលបានកើតឡើងនៅសង្វៀន PNN ទៅលើលោកគ្រូពេទ្យម្នាក់ ដែលគាត់មិនសូវយកចិត្តទុកដាក់លើកីឡាករ ពិសេសនៅពេលដែលកីឡាករចុះមកពោលពេញដោយរបូស បែរជារកពេទ្យមិនឃើញ… ជាបន្តសូមស្តាប់សំដីទាំងស្រុងរបស់ បឺត សង្ឃឹម…