Messi ឈ្នះ Ballon d’Or លើកទី៧ ខណៈ Lewandowski និង Chelsea បានជយលាភីដូចគ្នា
Lionel Messi ទទួលបានពានរង្វាន់ Ballon d’Or ឆ្នាំ២០២១ និងជាលើកទី៧របស់ខ្លួន។
ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំបានរួមចំណែកជួយប្រទេសរបស់គេឈ្នះជើងឯក Copa America លើកដំបូង ហើយរកបាន៤០គ្រាប់ក្នុងឆ្នាំ២០២១ ដោយ២៨គ្រាប់នៅ FC Barcelona, ៤គ្រាប់នៅ Paris Saint Germain និង៨គ្រាប់សម្រាប់ជម្រើសជាតិអាហ្សង់ទីន។
Robert Lewandowski ស្ថិតនៅចំណាត់ថ្នាក់លេខ២, ខ្សែបម្រើ Chelsea និងអ៊ីតាលី Jorginho ឈរលេខ៣ និង Karim Benzema របស់ Real Madrid និងជម្រើសជាតិបារាំងស្ថិតនៅលេខ៤។
ទន្ទឹមនឹងនេះដែរ Robert Lewandowski ក៏ជាប់ជាខ្សែប្រយុទ្ធប្រចាំឆ្នាំ ឬ Striker of the Year ដោយការរកបាន៤១គ្រាប់ក្នុងមួយរដូវកាលនៅ Bundesliga។ ចំណែក Chelsea វិញត្រូវបានជ្រើសរើសជា Club of the Year។
កីឡាការិនី Alexia Putellas របស់ FC Barcelona ទទួលបាន Ballon d’Or ផ្នែកនារី៕