ឡៅ ចន្រ្ទា និង វង្ស វិឆ័យ បញ្ចេញចំណាប់អារម្មណ៍លើការប្រកួតរបស់ ឈួន រិទ្ធី កន្លងមក ( មានវីដេអូ)
ជំនួបរវាង ធឿន ធារ៉ា និង ឈួន រិទ្ធី បានធ្វើឲ្យអ្នកទស្សនាគុនខ្មែរមានការពេញចិត្តនិងការប្រកួតរបស់ពួកគេទាំង២ ក្នុងនោះ រិទ្ធី បានផ្តួលឲ្យ ធារ៉ា បោះបង់ការប្រកួតត្រឹមទឹកទី៣ ដោយបានបន្សល់ស្នាមបែបនៅលើមុខ ធារ៉ាចំនួន១៩ថ្នេរ ចំណែកឯ រិទ្ធី រងរបួសដៃ។
ដោយឡែក បើនិយាយអំពីគីឡូធ្ងន់នៅក្លិបកង់ទ័ពពិសេស វិញ! ឡៅ ចន្រ្ទា ក៏ធ្លាប់សន្លប់ដោយសារកណ្តាប់ដៃរបស់ រិទ្ធី រីឯ វង្ស វិឆ័យ ក៏ធ្លាប់សន្លប់៣លើកដោយសារកណ្តាប់ដៃរបស់កូនសិស្សលោកគ្រូ ធន់ សុភា ដូចគ្នា តែលើកទី៤ប្រកួតឈ្នះវិញ។ ជាមួយគ្នានោះ បើយោងតាមការសំភាសន៍របស់ក្រុមការងារ MSR SPORT ជាមួយ ឡៅ ចន្រ្ទា បានឲ្យដឹងថាៈ គ្រាដែលសន្លប់ដោយសារកណ្តាប់មហាទំងន់ ឈួន រិទ្ធី ក៏ព្រោះតែគេខកខានប្រកួតយូរពេក ទើបធ្វើឲ្យរាងគាំងៗក្បាច់ តែបើមានលើកក្រោយរូបគេនិងប្រកួតឲ្យជក់ចិត្តជាងនេះ។ រីឯ វង្ស វិឆ័យ វិញក៏បាននិយាយផងដែរថាៈ ឈួន រិទ្ធី គឺល្អដៃ ប្រសិនបើយើងទៅប្តូរកណ្តាប់ដៃជាមួយ យើងនិងអាចសន្លប់ ហើយតាមរយៈបទពិសោធន៍សន្លប់កន្លងមកជាមួយ រិទ្ធី! ទើប វិឆ័យ ចាប់ក្បាច់កូនសិស្សលោកគ្រូ ធន់ សុភា បានច្រើន ដោយព្យាយាមធាក់ និង ចាប់វ៉ៃជង្គង់ តែប្រកួតមួយៗកុំប្តូរដៃឲ្យសោះ ៕ (មានវីដេអូនៅខាងក្រោម)