Floyd Mayweather បាននិយាយសំដីមួយចំនួនក្រោយចប់ការប្រកួត Logan Paul
បន្ទាប់ពីការប្រកួតបានបញ្ចប់៨ទឹកដោយលទ្ធផលមិនមានអ្នកឈ្នះ និងមិនមានអ្នកចាញ់ ដោយសារអ្នកទាំងពីបានដាក់លក្ខន្តិកៈ វ៉ៃគ្នាដោយគ្មានចៅក្រមកាត់សេចក្ដី ហើយវ៉ៃទាល់តែមានម្ខាងសន្លាប់ ទើបបដឹងឈ្នះចាញ់។ ដោយឡែកចំពោះតម្លៃខ្លួនវិញ Floyd Mayweather បាន ១០០លានដុល្លារ រីឯ Logan Paul បាន ២០លានដុល្លារ។
ជាមួយគ្នានោះ ក្នុងកិច្ចសំភាសន៍ក្រោយចប់ការប្រកួត Floyd បាននិយាយសរសើរដល់ Paul ថា៖គេជាដៃគូដ៏មានភាពស្វិតស្វាញមួយ និងពិបាកវ៉ៃចូល ព្រមទាំងបានជូនពរដល់គេទទួលបានជោគជ័យក្នុងការចាប់អាជីពមួយនេះទៅថៃ្ងអនាគត ខណៈដែល Paul មិនបាននិយាយអ្វីនោះទេ។ ដោយឡែកចំពោះកំណត់ត្រាស្មើរគ្នានេះមិនរាប់បញ្ចូលទៅក្នុងស្ថិតិជាផ្លូវការរបស់ Floyd ជាលក្ខខណៈអាជីពឡើយ ពោលគឺ Floyd ប្រកួត ៥០ដង ឈ្នះ ៥០ដង ដដែល៕