កូនប្រុសលោក Ole និយាយវាយបកទៅកាន់លោក Jose Mourinho
(BC-99)
ជាការពិតណាស់ការប្រកួតរវាង Tottenham Hot Spur និង Manchester United បានបញ្ចប់ទៅហើយ តែការឡកឡឺយគ្នាដោយពាក្យសម្តីជុំវិញលទ្ធផលនៃការប្រកួតមួយនេះប្រងហែលជាមិនទាន់បញ្ចប់នៅឡើយទេខណៈដែលកូនប្រុសរបស់លោក Ole គឺ Noah ទើបតែចេញឆ្លើយតបចំពោះពាក្យសម្តីរបស់លោក Jose ផងដែរ។
ទាក់ទងទៅនឹង Son ដែលបានដេកដួលនៅលើទីលានក្រោយពីដួលនាអំឡុងប្រទាញប្រទង់គ្នាជាមួយ McTominay កាលពីថ្ងៃអាទិត្យកន្លងមកនេះលោក Ole បាននិយាយអំពីបញ្ហានេះថា ប្រសិនបើជាកូនប្រុសរបស់គាត់ដួលមិនងើបនឹងចាំឱ្យមិត្តភក្តិទាំង១០នាក់មកចាំលើកបែបនេះលោកនឹងមិនឱ្យបាយកូនលោកញ៉ាំឡើយ។
ឆ្លើយតបនឹងលោក Ole Gunnar Solskjaer លោក Jose Mourinho គ្រូបង្វឹកមាន់ខ្នាយមាសបាននិយាយថា Son គឺជាមនុស្សមានសំណាងដែលមានឪពុកដ៏ល្អម្នាក់ដែលមិនអាក្រក់ដូចជាលោក Ole ។ ព្រោះក្នុងនាមជាឪពុកមួយរូបអ្នកត្រូវតែមើលថែរកូនឱ្យបានល្អបើទោះជាត្រូវលួចចំណីអាហារមកចិញ្ចឹមកូនក៏ត្រូវតែលយចដែរ។
ថ្លែងពីអ្នកកម្លោះវ័យ២០ឆ្នាំ Noah ដែលជាកូនប្រុសបង្កើតលោក Ole ដែលកំពុងតែលេងឱ្យក្លិប Kristiansund BK នៅប្រទេសណ័រវេយ៍ឯណោះវិញបាននិយាយប្រាប់អ្នកសារព័ត៌មានថា លោកយល់ពីអារម្មណ៍របស់លោក Jose ។ ជាការពិតទៅខ្លួនតែងតែទទួលបានចំណីអាហារជានិច្ចដោយសារតែរូបគេមិនដែលដេកននាលដីដូចជា Son ឡើយ។