Man UTD ឈ្នះ Granada តែនឹងអវត្តមានកីឡាករ៣រូបពេលលេងជើងទី២
Manchester United បានបោះជំហានទៅមុខថែមក្នុងការប្រកួត Europa League ក្រោយយកឈ្នះ Granada ក្នុងជើងទីមួយ វគ្គ៨ក្រុមចុងក្រោយ។
Rashford បានទាត់បញ្ចូលទីពីការបញ្ជូនពីចម្ងាយយ៉ាងល្អដោយ Victor Lindelof ក្នុងនាទី៣១។
Yangel Herrera ដែល Granada ខ្ចីពី Manchester City បានទាត់បុកបង្គោល ហើយ Robert Soldado ក៏ទាត់ផុតទៅឆ្ងាយ។
គ្រាប់បាល់ទី២របស់បិសាចក្រហមកើតឡើងដោយការទាត់បាល់១១ម៉ែត្រពី Bruno Fernandes នាទី៩០+១ ក្រោយខ្សែការពារ Yan Brice ធ្វើឲ្យគេដួលក្នុងប្រអប់អ្នកចាំទី។
ជើងទី២នឹងធ្វើឡើងនៅ Old Trafford សប្ដាហ៍ក្រោយ ហើយក្រុមឈ្នះនឹងជួបជាមួយ Ajax ឬ Roma ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ជំនួបរវាងក្រុមទាំង២ក្នុងជើងទី១ វគ្គ៨ក្រុម គឺ Roma នាំមុខ Ajax ១ទល់នឹង២នៅហូឡង់។
ក្រុមបិសាចក្រហមចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម១៧ប្រកួតគ្រប់កម្មវិធី តែក្នុងជើងទី២ ពួកគេនឹងគ្មាន Scott McTominay, Luke Shaw និង Harry Maguire ដោយសារពួកគេទទួលបានកាតគ្រប់លក្ខខណ្ឌពិន័យ៕