Tiffy Army លេងនៅសៀមរាប២ប្រកួត ទើបមកភ្នំពេញវិញ
ដោយសារការផ្លាស់ប្ដូរពេលវេលានៃការប្រកួតមួយចំនួន បានធ្វើអោយក្លិប Tiffy Army ត្រូវបោះជំរំហ្វឹកហាត់ និងលេង២ប្រកួត នៅទឹកដីសៀមរាប ទើបត្រលប់មកភ្នំពេញ វិញ នៃពានរង្វាន់មិត្តហ្វូនខេមបូឌាន ឆ្នាំ២០២១ ។
ប្រកួតលើកទី១ ក្លិបរហ័សនាម ទ័ព ត្រូវប៉ះក្លិបម្ចាស់ផ្ទះ អង្គរថាយហ្គឺរ នៅថ្ងៃទី ០១ ខែ មេសា នេះវេលាម៉ោង ៣:៣០ នាទីរសៀល នាទីលាន SRU ។ រំលងពីការប្រកួតនេះ ៤ ថ្ងៃ ពោលត្រូវថ្ងៃ ចន្ទ ទី ០៥ ខែ មេសា ត្រូវបន្តប៉ះក្រុម សូលទីឡូអង្គរ វិញម្តង នាទីលាន និង ម៉ោងដដែល ។
សូមបញ្ជាក់ថា Tiffy Army បានឆ្លងកាត់ការប្រកួតចំនួន ២ ប្រកួតរួចហើយ ដោយស្មើ វិសាខា ០ ទល់ ០ និង AEU ២ ទល់ ១ ។
ចំណែក អង្គរថាយហ្គឺរ លេងបាន២ ប្រកួតស្មើ ១ ទល់ ១ ជាមួយ ព្រៃវែង និង ឈ្នះ គិរីវង់ ២ ទល់ ០ ខណៈ សូលទីឡូ បើកឆាកចាញ់ ភ្នំពេញក្រោន ៧ ទល់ ១ ៕