Chelsea នឹងត្រៀមទិញយក Lukaku ពី Inter Milan ប្រសិនបើបរាជ័យទិញ Erling Haaland
កាសែត The Telegraph បានអះអាងថាក្រុមតោខៀវ Chelsea អាចនឹងធ្វើឱ្យមានការភ្ញាក់ផ្អើលមួយដើម្បីចុះហត្ថលេខាឡើងវិញនូវខ្សែប្រយុទ្ធ Romelu Lukaku ពីក្លិប Inter Milan ប្រសិនបើពួកគេបរាជ័យទិញយកខ្សែប្រយុទ្ធក្រុម Borussia Dortmund កីឡាករ Erling Haaland នៅរដូវក្តៅនេះ។
គួរបញ្ជាក់ថា ក្រុមតោខៀវបានចំណាយប្រាក់ច្រើនជាង ២២៥ លានផោនសម្រាប់ការចុះហត្ថលេខាថ្មីកាលពីរដូវក្តៅ ប៉ុន្តែការផ្លាស់ប្តូរនេះមិនមានប្រសិទ្ធិភាពនៅឡើយទេដោយក្លិបនៅឆ្ងាយពីការប្រកួតប្រជែងដណ្តើមយកជើងឯកនៅ Premier League ពួកគេទំនងជាមានការផ្លាស់ប្តូរបន្ថែមទៀតចំពោះក្រុមនៅក្នុងទីផ្សារដោះដូរកីឡានៅរដូវក្តៅខាងមុខនេះ។ Haaland គឺជាកីឡាករជម្រើសដំបូងគេរបស់ក្លឹបនៅក្នុងបញ្ជីដែលក្លឹបចង់បាន ប៉ុន្តែពួកគេត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងរឹងមួយ ជាមួយក្រុម Manchester City, Real Madrid និង Barcelona ។
ដូច្នេះហើយ សម្រាប់ជម្រើសបន្ទាប់របស់ក្លឹបគឺ Lukaku កីឡាករ Belgium រូបនេះត្រូវបានក្រុមតោខៀវទិញពី Anderlecht ក្នុងឆ្នាំ 2011 និងត្រូវបានខ្ចីជើងទៅ West Bromwich Albion និង Everton មុនពេលដែលរូបគេផ្លាស់ប្តូរជាអចិន្រ្តៃយ៍ទៅក្រុមក្រោយក្នុងឆ្នាំ 2014 ។ បន្ទាប់មកត្រូវ Everton ផ្ទេរបន្តទៅអោយ Manchester United ក្នុងឆ្នាំ២០១៧។ បន្ទាប់ពីលេងបានពីររដូវកាលកីឡាករវ័យ ២៧ ឆ្នាំរូបនេះទទួលបានការផ្ទេរទៅកាន់ក្លិប Inter Milan ដែលទីបំផុតរូបគេមានឱកាសលេងក្រោមការដឹកនាំរបស់ Conte ។ សព្វថ្ងៃនេះ Lukaku គឺជាកីឡាករដ៏ឆ្នើមម្នាក់សម្រាប់ Inter Milan ដោយរកបាន ៥៩ គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ ៨៥ ប្រកួតប៉ុណ្ណោះ ហើយបច្ចុប្បន្នរូបគេកំពុងនាំមុខក្នុងការទទួលបានតំណែងជាប្រធានក្លឹបថែមទៀតផង៕