Dele Alli ស្វែងរកដៃគូស្នេហាតាមបណ្តាញសង្គមក្រោយពីបែកបាក់គ្នាជាមួយសង្សារចាស់
(BC-99)
តារាបាល់ទាត់ឆ្នើមរបស់មាន់ខ្នាយមាស Tottenham Hot Spur Dele Alli ត្រូវបានគេឃើញថាកំពុងតែស្វែងរកដៃគូស្នេហានៅលើកម្មវិធីណាត់ជួបតារាល្បីឈ្មោះ Raya App។
បន្ទាប់ពីតារាម៉ូដែល Ruby Mae បានប្រកាសចែកផ្លូវពីខ្លួនដោយសំអាងទៅលើហេតុផលថាកីឡាករខ្សែបម្រើរូបនេះចំណាយពេលយូរពេកក្នុងការលេងហ្គេម នៅពេលនេះគេបានប្រទះឃើញ Dele Alli បានបង្កើតគណនីដើម្បីស្វែងរកដៃគូស្នេហាដែលជាតារាល្បីនៅក្នុងកម្មវិធីបណ្តាញសង្គម Raya។
មានការលើកឡើងថា Dele Alli នៅតែមានភាពសោកសៅក្រោយពីការបែកបាក់ជាមួយ Ruby ដែលបានផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយគ្នាអស់រយៈពេល៥ឆ្នាំមកហើយ ប៉ុន្តែគេមិនអាចធ្វើអ្វីបានក្រៅពីទទួលយកការពិតនិងត្រូវស្វែងរកអ្នកថ្មីមកថែរក្សាររបួសបេះដូងដែលកំពុងខ្ទេចខ្ទាំមួយនេះ។
មិនមានតែ Alli ម្នាក់ទេដែលបានស្វែងរកដៃគូស្នេហាជាបុគ្គលល្បីល្បាញក្នុងពិភពសិល្បៈឬកីឡានៅក្នុងគេហទំព័រ Raya នេះ កន្លងមកគេក៏ឃើញមានតារាល្បីៗដែលមានដូចជា Cara Delevingne, Paul Mescal, Lewis Capaldi, Ben Affleck និង Adele សុទ្ធតែបានស្វែងរកគូស្នេហ៍ដោយវិធីនេះដែរ។