ម្ចាស់ផ្ទះ ព្រៃវែង ចាញ់២ប្រកួតជាប់គ្នាក្នុងពានរង្វាន់ Prey Veng Pre-Season
ក្លិបបាល់ទាត់ ព្រៃវែង បានបរាជ័យ២ប្រកួតជាប់គ្នា ក្នុងនាមជាអ្នករៀបចំធ្វើជាម្ចាស់ផ្ទះពានរង្វាន់ Prey Veng Pre-season ដែលមានក្លិប៤ចូលរួមប្រកួតក្នុងនោះមាន វិសាខា , អគ្គិសនី , គិរីវង់សុខសែន និង ក្លិបបាល់ទាត់ខេត្ត ព្រែវែង ដែលជាម្ចាស់ផ្ទះផ្ទាល់ ។
ការចាប់ឆ្នោតក្លិបបាល់ទាត់ ព្រៃវែង ត្រូវប៉ះក្លិប អគ្គិសនីកម្ពុជា ដែលបានប្រកួតកាលពីថ្ងៃទី ១៨ កន្លងទៅបានបរាជ័យក្នុងលទ្ធផល ២ ទល់ ០ ខណៈការប្រកួតយកចំណាត់លេខ៣ ត្រូវប៉ះជាមួយក្លិប គិរីវង់ ដែលចាញ់ វិសាខា នោះ ម្ចាស់ផ្ទះ ព្រៃវែង បានបន្តចាញ់ក្នុងលទ្ធផល ២ ទល់ ០ ទៀត ។
ការចាញ់២ប្រកួតជាប់គ្នាក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិថៃលោក Thongchai Rungreangles អាចជាការសាកល្បងសមត្ថភាពកីឡាករទាំងអស់ក្នុងសម្រាប់ការមកដឹកនាំរបស់លោកលើកដំបូងដើម្បីមើលពីសមត្ថភាព កីឡាករដែលទើបនាំចូលមានច្រើនក្នុងមុនការចូលរួមលីគកំពូលបាល់ទាត់កម្ពុជារដូវកាលថ្មី ២០២១ ខាងមុខនេះ ។
សូមបញ្ជក់ថា ការប្រកួតពានរង្វាន់ Prey Veng Pre-season វគ្គផ្តាច់ព្រ័ត្រនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែ កុម្ភៈ នេះដោយក្រុមបាល់ទាត់ វិសាខា ប៉ះជាមួយក្លិប អគ្គិសនីកម្ពុជា វេលាម៉ោង ៣ រសៀល នាកីឡដ្ឋានខេត្ត ព្រៃវែង ៕