សែន រ៉ាដេត អាចនឹងចេញប្រកួតប្រភេទទម្ងន់ ៥៤ លើកដំបូង
បន្ទាប់ពីប្រកាសតំឡើងគីឡូពី ៥១ ទៅប្រកួតក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាមវិញ អ្នកប្រដាល់សាច់សរល្អកែង សែន រ៉ាដេត នឹងចេញប្រកួតជាលើកដំបូងសប្តាហ៍នេះ នាសង្វៀន CBS ឬស្សីកែវ ។ ក្នុងសម័យកូវីដដែលគ្មានកីឡាករបរទេសមកប្រកួតនៅស្រុកខ្មែរ កីឡាករនៃក្លិប នាយកដ្ឋានអង្គរក្ស ទើបបានចេញប្រកួត២េដងតែប៉ុណ្ណោះ ដោយជួប ខាំ ខ្លានាង ទាំងពីរលើកក្នុងនោះស្មើម្តងនិងឈ្នះ ការប្រកួតចុងក្រោយ មុនរូបគេប្រកាសប្រកួតក្នុងទម្ងន់ ៥៤ គីឡូក្រាម វិញ ។
បើមិនប្រែប្រួលទេគូប្រកួតដែលត្រូវកូនសិស្សលោក ស៊ន អេលីត ប្រភេទទម្ងន់ ៥៤ កីឡូក្រាមលើកដំបូងនេះគឺ រិន ដេវិត ដែលជាជើងខ្លាំងវ័យក្មេងមកពីក្លិប នាគរាជចតុមុខ នឹងទើបឈ្នះខ្សែក្រវាត់មាសថ្មីៗ នៅសង្វៀន PNN និងឈ្នះពានរង្វាន់ នៅសង្វៀន TV5 ផងដែរ ។
សូមបញ្ជាក់ថាការប៉ះគ្នាលើកដំបូងសម្រាប់កីឡាករទាំងពីរមិនទាន់ច្បាស់នៅឡើយទេ ស្របពេលដែលអ្នកគាំទ្រជាច្រើនកំពុងរង់ចាំការបង្ហាញសមត្ថភាពរបស់ពួកគេទាំងនេះ ៕