អេភូថង សុំដាក់រហ័សនាមកូនប្រុសក្រោយដណ្តើមបានប្រាក់លាន
អតីតអ្នកប្រដាល់គុនខ្មែរ អេភូថង ដែលសព្វថ្ងៃជាគ្រូបង្ហាត់ក្នុងសាលាគុនដែលមានឈ្មោះថា អេភូថងកីឡា និងជាមន្រ្តីអាជ្ញាកណ្តាលចៅក្រម ទៀតនោះ មានចិត្តរំភើបនឹងជ័យជំនះរបស់កូនប្រុសច្បងទី២ ម៉ឺន មេឃា ដែលទើបតែដណ្តើមបានប្រាក់លានមុននេះបន្តិច ដោយផ្តួលឲ្យកីឡាករថៃ ភេតណងប៊ី បោះបង់ការប្រកួតទឹកទី៤ដោយខូចជើងក្រាម ក្នុងកម្មវិធីដណ្តើមប្រាក់លានខារ៉ាបាវ។
គួរបញ្ជាក់ថា នេះគឺជាជ័យជំនៈជាប់ៗគ្នាលើកទី៩ហើយរបស់កូនប្រុស អធិរាជជង្គង់ទិព្វ កែងឆេះ អេភូផង ស្របពេលដែលរូបលោកគ្រូផ្ទាល់ ក៏បានប្រាប់MSRថា លោកសុំដាក់រហ័សនាមកូនប្រុសថា” ម៉ឺនពិឃាដ ជើងរន្ទះ កណ្តាប់ដៃដែក “ ដោយលោកលើកហេតុផលថា ក្នុងចំណោមជ័យជំនៈ៩ប្រកួតជាប់ៗគ្នា គឺកូនប្រុសរបស់លោកគ្រូផ្ទាល់បានផ្តួលឲ្យដៃគូចាញ់ដោយសារតែ កណ្តាប់ដៃ និង ជើង ដូច្នេះហើយទើបលោកគ្រូសម្រេចចិត្តដាក់រហ័សនាមនេះតែម្តង ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គិតមកដល់ពេលនេះ ម៉ឺន មេឃា មានវ័យ២១ឆ្នាំហើយ ហើយកីឡាករគុនខ្មែររូបនេះទៀតសោតក៏ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា រូបគេប្រាថ្នាចង់ល្បីឈ្មោះដូចឪពុក។ មេឃា មិនត្រឹមតែជាកីឡាករគុនខ្មែរម្នាក់ទេ តែរូបគេក៏ជាអ្នកហ្វឹកហាត់ប្រដាល់ជម្រើសជាតិថ្នាលសកលផងដែរ។
បើនិយាយអំពីអ្នកគាំទ្រវិញ ពួកគាត់ក៏សរសើរនៅក្បាច់ប្រយុទ្ធរបស់ ម៉ឺន មេឃា ដែរ តែក៏មានអ្នកគាំទ្រខ្លះៗសំណូមពរឲ្យ មេឃា ហ្វឹកហាត់ជង្គង់ឲ្យបានច្រើនទៀត ព្រោះថាការប្រកួតរបស់កីឡាករវ័យក្មេងគុនខ្មែររូបនេះភាគច្រើនគឺនៅស្ទើរការប្រើជង្គង់៕