នី សុភី ត្រូវសម្រាកពីសង្វៀនគុនខ្មែររយៈពេលយូរ
អ្នកប្រដាល់គុនខ្មែរចាស់វស្សា នី សុភី ត្រូវបាត់មុខពីការឡើងប្រកួតលើសង្វៀនគុនខ្មែររយ:ពេលយូរ បន្ទាប់ពីទៅ ពិនិត្យនៅមន្ទីរពេទ្យរកឃើញមានបញ្ហារបួសក្បាល ។
អតីតកូនសិស្សនៅក្លិប សាលវ័ន្ដកីឡា បានប្រាប់ MSR SPORT ថា នៅចុងឆ្នាំ ២០២០ រូបគេបានប្រកួតជាមួយ កីឡាករ វង្ស វិឆ័យ រួច ចាប់ផ្តើមមានបញ្ហាឈឺក្បាលខ្លាំង ប៉ុន្តែបន្ទាប់ពីបានលេបថ្នាំរួចក៏បានធូរ ហើយបន្តការហ្វឹកហាត់ ធម្មតា និងឡើងប្រកួតជាមួយ គឹម វាសនា នៅសប្តាហ៍បន្ទាប់ ។
ការប្រកួតនោះរួចស្ថានភាពរបស់កាន់តែពិបាក ទើបសម្រេចចិត្តទៅមន្ទីរពេទ្យដើម្បីថតមើលក្បាល ហើយគ្រូពេទ្យបានបញ្ជាក់ថា មានឈាមកកក្នុងត្រង់ក្បាល ដូច្នេះតំរូវអោយផ្អាកការប្រកួតពី ២ ទៅ ៣ ខែ ។
នី សុភី បានបន្ថែមថា រូបគេនឹងវិលមកសង្វៀនវិញ នៅស្ថានភាពបានធូរស្រាលអាចហ្វឹកហាត់បាន១០០ ភាគរយ ។
សូមបញ្ជាក់ថា នី សុភី រឺបងប្អូនស្គាល់ពីមុនថា ឡុង សុភី កំពុងកាន់កាន់ខ្សែក្រវាត់ ៨គ្រឿង ពាន និងមេដាយមាស ជាច្រើនក្នុងបទពិសោធន៍ប្រកួតរយៈពេល ១៦ឆ្នាំ ដោយបច្ចុប្បន្ន ហាត់នៅក្លិប កុលបុត្រគុនខ្មែរ ៕