ក្រោយលេងបាន១០០ប្រកួតយប់មិញ CR7 ដាក់គោលដៅពិសេសមួយទៀតនៅ Juvenuts
Cristiano Ronaldo បានបង្ហាញខ្លួនលើកទី១០០សម្រាប់ Juventus ពេលចូលលេងក្របខណ្ឌកំពូលអ៊ីតាលី តទល់ Genoa នៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ។
ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រកបានពីរគ្រាប់ក្នុងការប្រកួតលើកទី១០០នេះ។
អតីតសមាជិក Sporting Lisbon, Manchester United និង Real Madrid បានសរសេរលើបណ្ដាញសង្គមថា ជារឿងដ៏អស្ចារ្យដែលរកបានដល់ទៅពីរគ្រាប់នៅថ្ងៃចូលលេងលើកទី១០០សម្រាប់ក្រុមជើងឯកក្របខណ្ឌកំពូលអ៊ីតាលីមួយនេះ។ ក្រៅពីហ្នឹង គេក៏មានគោលដៅមួយទៀតធ្វើយ៉ាងរកឲ្យបានចាប់ពី១០០គ្រាប់ឡើងដែរ។
ពីរគ្រាប់របស់កីឡាករវ័យ៣៥ឆ្នាំកើតឡើងតាមរយៈបាល់១១ម៉ែត្រទាំងពីរលើកតែម្ដង។
គិតមកទល់ពេលនេះ ពោលក្រោយផ្លាស់ពី Real Madrid នៅរដូវកាល២០១៧/២០១៨ Cristiano Ronaldo រកបាន៧៩គ្រាប់ហើយសម្រាប់ក្រុមសេះបង្កង់៕