Kai Havertz មិនសូវមានទម្លាប់ហាត់កាយសម្បទា
រាងកាយមិនសូវរឹងមាំរបស់ Kai Havertz កើតចេញពីទម្លាប់មិនល្អតែម្ដង ដោយគេមិនដែលចាប់អារម្មណ៍នឹងកន្លែងហាត់ប្រាណដើម្បីធ្វើសាច់ដុំប្រសើរឡើងទេ។
ជាទូទៅ កីឡាករទាំងអស់ត្រូវតែហាត់ប្រាណនៅក្នុងកន្លែង gym ដើម្បីកែលម្អកាយសម្បទា ប៉ុន្តែ Kai មិនចូលចិត្តទាល់តែសោះ។ តាមពិតទៅ គេគ្រាន់តែចង់ហ្វឹកហាត់ជាមួយបាល់។ គេមិនដែលហាត់កាយសម្បទាជាមួយនរណា ឬហាត់កម្លាំង។ នេះជាការសង្កត់ធ្ងន់បន្ថែមពីកីឡាករ Jonathan Tah ដែលជាអតីតមិត្តរួមក្រុមនៅ Bayer Leverkusen។
Tah បានបន្ថែមទៀតថា ភាពខ្ជិលច្រអូសនៅ gym គឺស្ទើរតែជាចំណុចខ្សោយតែមួយគត់សម្រាប់ Havertz។ ជាមួយនឹងបាល់នៅក្នុងជើង ទេពកោសល្យរបស់គេមិនមែនជាបញ្ហាទេ។
ប្រសិនបើ Havertz នៅតែបន្តរក្សាទម្លាប់អាក្រក់នេះវានឹងធ្វើក្រសោបជោគជ័យនៅអង់គ្លេស។ ជាក់ស្ដែង ៤ប្រកួតកន្លងមកនៅ Premier League កីឡាករវ័យ២១ឆ្នាំរូបនេះហាក់មិនមានភាពលេចធ្លោអ្វីឡើយ។ នេះក៏ជាចំណុចដែល Mohamed Salah បរាជ័យកាលលេងនៅ Chelsea ដែរ។
គួរដឹងដែរថា Kai Havertz ជាកីឡាករថ្លៃជាងគេបំផុតទីពីររបស់ Chelsea បន្ទាប់ពីអ្នកចាំទី Kepa Arrizabalaga ដោយមានតម្លៃ៧១លានផោន។
តាមការសង្កេតពីអ្នកទស្សនាជាច្រើន Havertz ហាក់មិនទាន់បង្ហាញសក្ដានុពលគួរចាប់អារម្មណ៍ឡើយ។ គេធ្វើបានហ៊ែតទ្រីកតទល់នឹង Barnsley នៅ Carabao Cup មែន តែនោះគ្រាន់តែជាក្លិបនៅក្របខណ្ឌ Championship ប៉ុណ្ណោះ៕