គ្រូបង្វឹក Carlo Ancelotti ចង់បានខ្សែប្រយុទ្ធ Ciro Immobile មកកាន់ Everton រដូវកាលក្រោយ
គ្រូបង្វឹក Carlo Ancelotti ត្រូវគេរាយការណ៍មកថា បានទាមទារឱ្យ Everton ទិញយកខ្សែប្រយុទ្ធ Ciro Immobile មកកាន់ក្លឹបនៅរដូវក្តៅនេះដើម្បីមកពង្រឹងនៅតំបន់ប្រយុទ្ធឱ្យកាន់តែខ្លាំងបន្ថែមទៀត។
ប្រភពដដែលខាងលើបានបន្ថែមទៀតថា លោក Carlo Ancelotti មានបំណងចង់ធ្វើឱ្យក្រុមរហស្សនាមស្ករគ្រាប់កាន់តែខ្លាំងជាងមុនទៅទៀត ដោយបុរសជនជាតិអ៊ីតាលរូបនេះបានបង្ហាញពីគម្រោងដឹកនាំក្រុមឈានដល់ការប្រកួតប្រជែងពានរង្វាន់នៅទ្វីបអឺរ៉ុបនាពេលអនាគត។
គួរឱ្យដឹងថា កីឡាករសញ្ជាតិអ៊ីតាលីរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អបំផុតនៅរដូវកាលនេះជាមួយ Lazio ដោយស៊ុតបញ្ចូលទីបាន៣៤គ្រាប់ហើយនៅក្របខ័ណ្ឌ Serie A ប៉ុន្តែយ៉ាងណាក្តីរូបគេនៅសល់កិច្ចសន្យាក្នុងទឹកដីអ៊ីតាលីដល់ឆ្នាំ២០២៣ឯណោះ។