ខ្សែប្រយុទ្ធ Alvaro Morata ធ្វើដំណើរទៅដល់ទឹកដីអ៊ីតាលី ខណៈ Luis Suarez ត្រៀមផ្លាស់ទៅកាន់ AT Madrid
ខ្សែប្រយុទ្ធ Alvaro Morata បានធ្វើដំណើរទៅដល់ប្រទេសអ៊ីតាលីហើយដើម្បីសម្រេចការផ្លាស់ទៅកាន់ Juventus នៅរដូវក្តៅនេះក្នុងការខ្ចីជើងពី Atletico Madrid ១រដូវកាល ដោយមានចងលក្ខខណ្ឌទិញផ្តាញ់នៅរដូវកាលក្រោយតែម្តង។
កីឡាករសញ្ជាតិអេស្ប៉ាញធ្លាប់ជាសមាជិករបស់ក្រុមរហស្សនាមសេះបង្កង់កាលពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៦ដោយរូបគេបង្ហាញខ្លួនបាន៩៣លើកដោយស៊ុតបញ្ចូលទីបាន២៧គ្រាប់ផងដែរ ហើយបានឈ្នះពានរង្វាន់ Serie A និង Coppa Italia ២សម័យផងដែរ។
ដោយឡែកក្រោយពីការផ្លាស់មកកាន់ទឹកដី Turin ខ្សែប្រយុទ្ធ Luis Suarez ត្រៀមធ្វើការប្រកាស់ផ្លាស់ទៅកាន់ Atletico Madrid បន្ទាប់ពី FC Barcelona សម្រេចផ្តាច់កុងត្រារបស់កីឡាករអ៊ុយរុយហ្គាយរូបនេះដោយរូបគេអាចផ្លាស់ទៅកាន់ក្លឹបផ្សេងៗដោយគ្មានតម្លៃខ្លួនបាន។