ក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង ឡើងទៅប្រដេញពិន្ទុ បឹងកេត
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ នាសប្តាហ៍ទី១៥ ដោយក្រុមម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទ បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង ជាលទ្ធផល ២ ទល់ ៥ នាកីឡដ្ឋានស្តាតចាស់។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវរកបានដោយកីឡាករ ២រូប ពោលគឺ ខ្សែបម្រើ ប្រាក់ មន្នីឧត្តម ស៊ុតបាន ២គ្រាប់ នៅនាទី១០ និង ៥៧ ខណៈដែលម្ចាស់ស្បែកជើងមាស Privat រកបានដល់ទៅ ៣គ្រាប់ (Hat-trick) នៅនាទី១៣, ៤៤ និង ៥៣។ ចំណែកគ្រាប់បាលទាំងពីរបស់ ទ័ព រកបានដោយកីឡាករ ២រូប ដូចគ្នា រួមមាន ណារ៉ុង កក្កដា រកបាននៅនាទី ១៧ និងកីឡាករ សុខ ដារ៉ាវុធ រកបានជិតចប់ការប្រកួតទៅហើយ ក្នុងនាទី៩០+៥ ។
ដូច្នេះហើយ ព្រះខ័នរាជស្វាយរៀង បន្តឈរលេខ២ ដោយមាន ៣៤ ពិន្ទុក្នុងដៃ ដោយចាញ់ បឹងកេត ត្រឹមពីរពិន្ទុប៉ុណ្ណោះ ស្របពេលដែលជំនួប ២ផ្សេងទៀតនៅថ្ងៃនេះដែរ អង្គរថាយហ្គឺរ ឈ្នះ គិរីវង់សុខសែនជ័យ ១ ទល់ ០ និងក្រុម នគរបាលជាតិ ឈ្នះម្ចាស់ផ្ទះ អាសុីអឺរ៉ុប យូណាធីត ៣ ទល់ ១ ៕