បឹងកេត ខ្ចីខ្សែប្រយុទ្ធរបស់ អង្គរថាយហ្គឺរ ដើម្បីប្រជែងពាននៅជុំទី២
ក្លិបបាល់ទាត់ បឹងកេត បានប្រកាសជាព័ត៌មានអំពីការដោះដូរកីឡាករសម្រាប់ត្រៀមចូលរួមប្រកួតប្រជែងក្នុងជុំទីពីរនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ដោយទទួលបានជោគជ័យក្នុងការចរចាជាមួយក្លិបអង្គរថាយហ្គឺរ ក្នុងការខ្ចីខ្សែប្រយុទ្ធ Dzarma Bata មកចូលរួមជាមួយពួកយើងរហូតដល់ដំណាច់រដូវកាល២០២០នេះ ។
សូមរំលឹកថា Bata ធ្លាប់ចូលរួមជួយក្លិបបឹងកេត និងបានជួយឈ្នះពានលីគកំពូលកម្ពុជា ១លើក កាលពីរដូវកាល ២០១៦ ខណៈបច្ចុប្បន្ន រកបាន ៤ គ្រាប់ កាលពីជើងទី១ ជាក្រុម អង្គរថាយហ្គឺរ ៕