Newcastle បានឈានជិតដល់កិច្ចព្រមព្រៀងយកកីឡាកររបស់ក្រុម Arsenal
(BC-99)
ក្លឹប Newcastle United កំពុងឈានកាន់តែកៀកដល់កិច្ចព្រមព្រៀងទិញខ្សែការពារ Rob Holding របស់ក្រុម Arsenal នេះបើយោលទៅលើសេចក្តីរាយការណ៍របស់សារព័ត៌មាន The Athletic ។
ក្រុមសារិការព្រៃ Newcastle កំពុងតែស្ថិតក្នុងកិច្ចព្រមព្រៀងខ្ចីជើងខ្សែការពារកណ្តាលរបស់ក្រុមកាំភ្លើងធំ Arsenal រយៈពេលមួយរដូវកាលបន្ទាប់ពីបានមើលឃើញថាការប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Premier League កាន់តេមានភាពស្វិតស្វាញកាន់តែខ្លាំងថែមទៀតដែលក្នុងនោះក្រុម Leeds ទើបតែវឹលត្រឡប់មកវិញក៏បានបញ្ចេញសាច់ដុំរបស់ខ្លួនគួរអោយភ័យខ្លាចផងដែរ។
កិច្ចព្រមព្រៀងដែលគេរំពឹងថានឹងកើតមានឡើងឆាប់ៗខាងមុខនេះមិនត្រូវបានរាប់បញ្ចូលជម្រើសអោយ Newcastle ក្នុងទិញ Holding ផ្តាច់នៅរដូវកាលថ្មីនេះឡើយតែអាចចរចាបានដរាបណាសមីកីឡាករប្រើសិទ្ធទាមទារសើរើ។
សូមបញ្ជាក់ថាកីឡាករខ្សែការពារកណ្តាលវ័យ២៤ឆ្នាំរូបនេះត្រូវបានក្លិបកាំភ្លើងធំ Arsenal ទិញពីក្រុមសេះស Bolton Wanderer នៅឆ្នាំ២០១៦ដោយបានបង្ហាញខ្លួនជាមួយក្លិបនៅទីក្រុងឡុងដ៍បានត្រឹមតែ៣៩ប្រកួតតែប៉ុណ្ណោះ។