បឹងកេត បន្តភាពមិនដែលចាញ់តាម ព្រះខ័នរាជស្វាយរៀង
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ ជុំទី១ សប្តាហ៍ទី១២ ក្រុមម្ចាស់ផ្ទះ អាសុីអឺរ៉ុប យូណាយធីត បានទទួលបរាជ័យលើក្រុមភ្ញៀវ បឹងកេត ក្នុងលទ្ធផល ១ ទល់ ៣ ធ្វើអោយក្រុមជើងឯកបីសម័យកាលនេះបន្តមិនស្គាល់បរាជ័យ តាមពីក្រោយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង។
គ្រាប់បាល់ដែលទទួលជ័យជម្នះទាំង ៣គ្រាប់ របស់ក្រុមភ្ញៀវ បឹងកេត រកបានដោយខ្សែប្រយុទ្ធវ័យក្មេង ម៉ាត់ នូរុណ នៅនាទីទី៤៥ ស្របពេលដែល សៀង ចន្ធា រកបាននៅនាទី៥៦ ខណៈដែលកីឡាករ SANTANA រកបានមួយគ្រាប់នៅនាទី៨៨។ ចំណែកគ្រាប់បាល់របស់ក្រុមម្ចាស់ផ្ទះតែមួយគ្រាប់នោះរកបានដោយអតីតសមាជិកជម្រើសជាតិកម្ពុជា សុក ច័ន្ទរស្មី នៅនាទីទី៧៥ ។
គួរបញ្ជាក់ផងដែរថា ក្រុមមិនទាន់ស្គាល់បរាជ័យ បឹងកេត និងត្រូវជួបជាមួយក្រុមមិនទាន់ចាញ់ដូចគ្នា ព្រះខ័នរាជស្វាយរៀង នាថ្ងៃបិទជុំទី១ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០នេះ៕