គង់ រ៉ាហ្វាត បានធូរច្រើនហើយ ក្រោយសន្លប់ធំកាលពីប្រកួតម្សិលមិញ
នៅក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រវាងក្រុម គិរីង់សុខសែនជ័យ ជាមួយក្រុម កងយោធពលខេមរភូមិន្ទ ហៅកាត់ទ័ព កាលពីម្សិលមិញ ការប៉ះទង្គិចគ្នារវាងកីឡាករ ខែក ខែមរិន្ទ និងអ្នកចាំទី គង់ រ៉ាហ្វាត់ បានបណ្ដាលឲ្យ គង់ រ៉ាហ្វាត់ សន្លប់បាត់បង់ស្មារតី និងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
មកដល់ពេលនេះស្ថានភាពរបួសរបស់កីឡាករ គង់ រ៉ាហ្វាត បានធូរស្បេីយច្រេីនហេីយ ហេីយនឹងចេញពីមន្ទីរពេទ្យនៅថ្ងៃនេះដេីម្បីសម្រាកព្យាបាលបន្តនៅគេហដ្ឋាន។ ក្នុងហេតុការនោះដែរគឺដោយសារតែកីឡាករខ្សែការពាររបស់ទ័ព ខែក ខែមរិន្ទ ព្យាយាមលោតតែតបាល់ដែលមិត្តរួមក្រុមលើកបាល់មកពីជ្រុង ស្របពេលដែលអ្នកចាំទី គង់ រ៉ាហ្វាត ចង់លោតទៅចាប់បាល់ តែត្រូវបុកគ្នា ហើយត្រូវកែងដៃរបស់ ខែមរិន្ទ ទើបធ្វើឱ្យសន្លប់ធ្ងន់យ៉ាងនេះ។
សូមបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតនាលីគកំពូលកម្ពុជា រដូវកាល២០២០ សប្តាហ៍ទី១០ នាពេលនោះ គិរីង់សុខសែនជ័យ បានទទួលរងបរាជ័យក្រោមថ្វីជើងភ្ញៀវ កងយោធពលខេមរភូមិន្ទ ១ ទល់ ០ នាទឹកដីរបស់ខ្លួន ដែលគ្រាប់បាល់ធ្វើបានសម្រេចដោយកីឡករវ័យក្មេង ណារ៉ុង កក្កដា នៅនាទី៨៨’៕