Aston Vill: បើ Man Utd ចង់បាន Grealish ត្រូវឲ្យតម្លៃខ្លួនស្មើ Maguire
លោក Nassef Sawiris ដែលជាសហប្រធានក្លិប Aston Villa ត្រូវបានគេរាយការណ៍ថាបានដាក់តំលៃខ្លួន ៨០ លានផោន លើតម្លៃខ្លួន Jack Grealish នៅរដូវក្តៅនេះ។
ខណៈលោក Ole Gunnar Solskjaer បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រធានក្រុម Villa ដែលជាគោលដៅរបស់លោកគួបផ្សំនិងGrealish ទើបតែជួយឲ្យក្លិបរបស់គេបន្តលេងនៅ Premier League រដូវកាលនេះទៀត។
គួរបញ្ជាក់ថា Grealish បានស៊ុតបាល់បញ្ចូលទីកាលពីថ្ងៃអាទិត្យក្នុងលទ្ធផលស្មើ ១–១ នៅឯទឹកដីរបស់ West Ham ដែលបានបញ្ជាក់ពីការរស់រានរបស់ Villa ហើយឥឡូវនេះបើយោងតាមកាសែត The Mirror បានអោយដឹងថាអ្នកជំនួញរឹងរូសលោកSawiris ចង់បានយ៉ាងហោចណាស់ដូចដែល United បានបង់ទិញកីឡាករ Leicester កាលពីឆ្នាំមុនសម្រាប់ខ្សែការពារ Harry Maguire ដែលមានទឹកប្រាក់សរុប ៨០ លានផោន៕