វង្ស ណយ ប្រកាសឈប់ពីគុនខ្មែរហើយ
អ្នកប្រដាល់គុនខ្មែរ វង្ស ណយ បានប្រកាសលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា រូបគេបានសម្រេចលាឈប់ពីអាជីពប្រដាល់គុនខ្មែរហើយ ក្រោយប្រឡូកជាង១០ឆ្នាំគ្មានសល់អ្វី ។
កូននាគបានបញ្ជាក់ថា (ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន)
ខ្ញុំវៃយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវ៉ៃទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វៃនៅពេលនេះ ព្រោះខ្លាចពិការ ខានបានរកស៊ីចិញ្ចឹមកូន ។បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ (ជួយគាំទ្រគងៀតក្របីខ្ញុំផងបងប្អូន)
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះការប្រកួតរបស់អ្នកលេងកែង រូបនេះ តែងតែទទួលការរិះគន់ពីអ្នកគាំទ្រដោយសារសន្លប់ជាបន្តបន្ទាប់ ចុងក្រោយចាញ់ យាម ខេមរា និងកីឡាករបរទេស ដានីញ៉ែល ។
ការមិនសូវបានឡើងសង្វៀនរបស់ វង្ស ណយ រូបគេបែរមករកស៊ីលក់ ងៀតក្របី ដែលរបបនេះអាចជាហេតុផលធ្វើគេមិនសូវហ្វឹកហាត់នឹងឈានដល់ការលាឈប់តែម្តង ព្រោះទទួលការគាំទ្រច្រើន ។
ព័ត៌មានចុងក្រោយបានចេញថា វង្ស ណយ ត្រូវបានអ្នករៀបចំកម្មវិធីផ្តល់ឱកាសអោយប្រកួតសងសឹកជាមួយ យាម ខេមរា ប៉ុន្តែថ្ងៃនេះគេបែរជាប្រកាស លាឈប់ទៅវិញ ៕