សែន រ៉ាដេត បន្តហាត់ឡើងវិញ បន្ទាប់ពី WLC នៅកម្ពុជាកំណត់ថ្ងៃប្រកួត
សែន រ៉ាដេត បន្តការហ្វឹកហាត់ត្រៀមខ្លួនបានខ្លះៗឡើងវិញ ដើម្បីជាការត្រៀមខ្លួនប្រកួតក្នុងកម្មវិធី WLC ដែលបានកំណត់ថ្ងៃប្រកួតនៅកម្ពុជានាថ្ងៃទី ១៨ ខែ កញ្ញា ២០២០ ក្រោយពន្យាពេលដោយសារជំងឺកូវីត១៩ ។
កីឡាករនៃក្លឹប ប៉ែន កាក់ គុនខ្មែរបានខកខានការហ្វឹកហាត់ មួយរយៈកន្លងមកបន្ទាប់ពីឡើងប្រកួតបាន២ប្រកួតដោយសារកូវីដ១៩ និងបញ្ហាឈឺក្រពះ ដែលធ្វើអោយរូបគេមិនអាចឡើងសង្វៀនបានបន្តទៀត ។
អ្នកប្រដាល់ខេត្តកោះកុង រូបនេះត្រូវបានកម្មវិធី WLC របស់ភូមា ចុះកុងត្រាជាកីឡាករកិត្តិយសរបស់កម្ពុជា បន្ទាប់ពីកម្មវិធីនេះគ្រោងរៀបចំការប្រកួតធំៗក្នុងប្រទេសកម្ពុជាកាលពីខែ មេសា ២០២០ ដោយ សែន រ៉ាដេត ក៏ជាបេក្ខភាពត្រូវប្រកួតផងដែរ ៕