កំឡុងកូវីដ១៩មានតែ មឿន សុខហ៊ុច ម្នាក់ទេឈ្នះគុនខ្មែរជួរមុខ ៥ប្រកួតជាប់គ្នា
កីឡាករជួរគុនខ្មែរជាច្រើនត្រូវជួបគ្នាក្នុងនោះ មឿន សុខហ៊ុច ជាកីឡាករតែម្នាក់ប៉ុណ្ណោះដែលឈ្នះកីឡាករលំដាប់ជួរមុខ៥ប្រកួតជាប់គ្នាក្នុងកំឡុងជំងឺកូវីដ១៩ដែលបានរារាំងកីឡាករបរទេសមិនអាចមកប្រកួតបាននៅទឹកដីកម្ពុជា ។ ក្នុងចំណោម៥ប្រកួតអ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សបានយកឈ្នះកីឡាករដែលស្ថិតនៅលំដាប់ជួរធ្លាប់ប្រកួតអន្តរជាតិក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាមដែលមានដូចជា ឡុង សំណាង សួន ចាន់នី ឡៅ ចិត្រា យ៉េន ឌីណា និងចុងក្រោយបានយកឈ្នះពិន្ទុ ឈាន ហុង ។ ក្នុងប្រភេទទម្ងន់នេះ ផល សោភ័ណ្ឌ ជាកីឡាករម្នាក់ដែលអ្នកគាំទ្រជាច្រើនចង់អោយជួប មឿន សុខហ៊ុច ខណៈ សោភ័ណ្ឌ ឆ្លងកាត់៣ប្រកួតក៏មិនទាន់ចាញ់ផងដែរ ដោយផ្តួល ឈឿន ឆៃដែន គង់ សំបូរ និង ស្មើពិន្ទុជាមួយ យ៉េន ឌីណា ៕