វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សេក គឹមសាន្ត ប៉ះ បឺត សង្ឃឹម , អេ ណារ័ត្ន ប៉ះ វ៉ាន់ វឿន ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់
អស់រយៈពេលជាច្រើនខែហើយដែលកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២ចាប់ផ្តើមយុទ្ធនាការប្រកួតដណ្តើមខ្សែក្រវ៉ាត់ ក្នុងនោះក្រុមអ្នកប្រយុទ្ធគុនខ្មែរទាំង១៦រូបបាទចូលរួមធ្វើការប្រកួតជម្រុះយ៉ាងស្វិតស្វាញលើប្រភេទទំងន់៥៧គីឡូក្រាម។ ទីបំផុតកម្មវិធីក៏បានរកឃើញកីឡាករគុនខ្មែរចំនួន៤រូបឡើងមកប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ជាមួយគ្នានេះក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២ នាល្ងាចថ្ងៃសៅរិ៍ម្សិលមិញនោះដែរ ក៏មានរៀបចំការចាប់ឆ្នោតប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនោះកីឡាករ សេក គឹមសាន្ត ប៉ៈជាមួយកីឡាករ បឺត សង្ឃឹម និង អេ ណារ័ត្ន ប៉ះជាមួយកីឡាករ វ៉ាន់ វឿន ក្នុងការឈានទៅដណ្តើមខ្សែក្រវ៉ាត់ និងទឹកប្រាក់២០លានរៀល។
អ្នកតស៊ូគុនខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២ទាំង៤រូបនេះ ក៏នឹងចាប់ផ្តើមប្រកួតនៅចុងសប្តាហ៍ល្ងាចនេះតាមពេលវេលានិងម៉ោងដដែល ពោលគឺផ្សាយផ្ទាល់នៅកញ្ចក់ទូរទស្សន៍ CNC ម៉ោង ៥និង៣០នាទីល្ងាចតទៅ៕