
សុខ ធី ហៅកាកា ទៅប្រកួតនៅ ONE Championship នាទីក្រុងម៉ាកាវ
ក្រោយទទួលបានមេដាយមាសកីឡាជាតិលើកទី២ កីឡាករគុនខ្មែរ សុខ ធី ហៅកាកា នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ONE Championship នៅឯ ទីក្រុងម៉ាកាវ ប្រទេស ចិន ថ្ងៃទី ២៣ ខែ មិថុនា ខាងមុខនេះដោយចាប់ផ្តើមពីម៉ោង ៦.៣០ នាទីល្ងាច(ម៉ោងនៅចិន) ។
នេះជាលើកទីមួយរបស់អ្នកប្រដាល់ខេត្តបន្ទាយមានជ័យកម្ពុជាដែលប្រកួតក្នុងកម្មវិធីនេះ ដោយត្រូវប៉ះជាមួយកីឡាករថៃ Lerdila Phuket Top Team ក្នុងការប្រកួតលក្ខណៈសេរី មិនមែន MMA នោះទេ ។
ក្រោយពី សុខ ធី នៅមានកីឡាករកម្ពុជាមួយរូបដែលត្រូវលក្ខណៈក្នុងទ្រុងគឺ រិន សារ័ត្ន ដោយត្រូវប៉ះអ្នកប្រដាល់ ឥណ្ឌូនេស៊ី Mario Satya ក្នុងថ្ងៃនោះដែរ ៕