តោះមកមើល Pre-Wedding ដ៏ស្វីតរបស់ខ្សែប្រយុទ្ធជម្រើសជាតិ កែវ សុខផេង
អ្នកទាំងអស់គ្នាធ្លាប់បានដឹកមកហើយថា កាលពីខែមករាកន្លងទៅកីឡាករ កែវ សុខផេង បានភ្ជាប់ពាក្យជាមួយនឹងគូដណ្ដឹងយ៉ាងស្រស់ស្អាត ខណៈដែលពេលនេះបានថតរូប Pre-Wedding សម្រាប់ថ្ងៃចូលរោងការខាងមុខនេះ។
រូបថតប៉ុន្មានសន្លឹករបស់កីឡាករឆ្នើមប្រចាំក្លិបវិសាខា និងគូដណ្ដឹង បានដឹកដៃគ្នានៅឯឆ្នេរសមុទ្រ ជាមួយនឹងការតុបតែខ្លួនយ៉ាងស្រស់ស្អាត ដោយបានបង្ហាញនូវភាពផ្អែមល្ហែម និងរូម៉ែនទិកនៃសេចក្ដីស្រឡាញ់របស់អ្នកទាំងពីរ។ ជាមួយនឹងការរូបភាព Pre-Wedding ដ៏ស្វីតនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន បានចូលរួមជូនពរ និងអបអរសាទរ ចំពោះកីឡាករ កែវ សុខផេង និងអនាគតភរិយាផងដែរ។
គួរបញ្ជាក់ផងដែរថា ម្ចាស់អាវលេខ ១០ បានផ្លាស់មក វិសាខា កាលពីឆ្នាំ២០១៨ បន្ទាប់ពីបានទៅលេងឲ្យក្លិបរបស់ម៉ាឡេសុី PKNP បានមួយរយៈពេលខ្លី នឹងបង្ហាញខ្លួន ៤ លើក រកបាន ១ គ្រាប់ផងដែរ ស្របពេលដែលបង្ហាញខ្លួនជាមួយជម្រើសជាតិ ៤៧ លើក រកបាន ១១ គ្រាប់៕